SPECIAL EVENT JUNE 2022

សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល (VTrust Appraisal Co., Ltd) និងក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) (Credit Bureau Cambodia - CBC) រៀបចំព្រឹត្ដិការណ៍ផ្សព្វផ្សាយអំពី “នវានុវត្ដន៍បច្ចេកវិទ្យាឌីជីថលក្នុងសេវាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា” និងចុះកិច្ចព្រមព្រៀងលើការដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើសេវាកម្មវាយតម្លៃអចលនទ្រព្យ អ៊ីនឌីខេសិន​ ផ្លឹស (Indication Plus) តាមរយៈប្រព័ន្ធឌីជីថលស៊ីប៊ីស៊ី ដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា

គោលបំណងនៃការរៀបចំពិធីនេះគឺដើម្បីផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថល ប្រកបដោយភាពច្នៃប្រឌិត នៅក្នុងសេវាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា និងការចុះកិច្ចព្រមព្រៀងដាក់អោយដំណើរការ សេវាវាយតម្លៃអចលនទ្រព្យ INDICATION PLUS ដល់សមាជិកក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ដែលមានគ្រឹះស្ថានហិរញ្ញវត្ថុជិត ២០០ ជាសមាជិក នៅលើវេទិការស៊ីប៊ីស៊ី ដើម្បីពន្លឿនដល់ការវាយតម្លៃអចលនទ្រព្យរបស់អតិថិជនឱ្យបានរហ័ស ត្រឹមត្រូវ និងងាយស្រួលគ្រប់គ្រងហានិភ័យឥណទានបានប្រកបដោយប្រសិទ្ធភាព។

រាជធានីភ្នំពេញ,  …………. ២០២២ កាលពីថ្ងៃអង្គារទី ………….. ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) បានរៀបចំព្រឹត្ដិការណ៍មួយ ដើម្បីផ្សព្វផ្សាយអំពីការរីកចម្រើននៃ “នវានុវត្ដន៍បច្ចេកវិទ្យាឌីជីថលក្នុងសេវាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា” និងបានសម្រេចកិច្ចសហការដាក់ឱ្យដំណើរការជាផ្លូវការ លើសេវាកម្មវាយតម្លៃអចលនទ្រព្យឌីជីថល អ៊ីនឌីខេសិន​ ផ្លឹស (Indication Plus) ដែល​អាចឱ្យសមាជិកក្រុមហ៊ុន ស៊ីប៊ីស៊ី ប្រើប្រាស់ដើម្បីបង្កើន​ប្រសិទ្ធភាពវាយតម្លៃអចលនទ្រព្យ និង​គ្រប់គ្រងហានិភ័យឥណទាន​។

តាមរយៈការរៀបចំព្រឹត្ដិការណ៍នេះ ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល បានធ្វើបទបង្ហាញអំពីសមិទ្ធផលនៃការអភិវឌ្ឍន៍សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ដែលហៅថា ផ្លេតហ្វមអ៊ីនឌីខេសិន ផ្លឹស (Indication Plus) ជូនទៅដល់សមាជិកទាំងអស់របស់ ក្រុមហ៊ុន ស៊ីប៊ីស៊ី ក៏ដូចជាផ្សព្វផ្សាយទៅដល់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ នៅកម្ពុជាឲ្យជ្រាបច្បាស់អំពីសេវាកម្មបែបឌីជីថលថ្មីមួយនេះផងដែរ។ ក្នុងព្រឹត្ដិការណ៍នេះក៏មានការអញ្ជើញ​ចូលរួមជាអធិបតីពី លោកជំទាវ ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអចលនទ្រព្យ និងបញ្ចាំ និងថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុនទាំងពីរ​​​​។

នៅចុងបញ្ចប់នៃព្រឹត្ដិការណ៍នេះ ក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងលើកិច្ចសហការរួមគ្នា ដោយមានការចុះហត្ថលេខារវាងលោក វង្ស សុខាល ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល និងលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងមានការចុះហត្ថលេខារួមគ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ លើសេវាកម្មវាយតម្លៃអចលនទ្រព្យឌីជីថល អ៊ីនឌីខេសិន ផ្លឹស (Indication Plus)។

បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងនេះ សមាជិកនៃស្ថាប័នហិរញ្ញវត្ថុ ទាំងអស់របស់ ក្រុមហ៊ុន ស៊ីប៊ីស៊ី ដែលប្រើប្រាស់ផ្លេតហ្វមស៊ីប៊ីស៊ី ដើម្បីពិនិត្យសុខភាពហិរញ្ញវត្ថុឥណទាន ក៏អាចប្រើប្រាស់ ផ្លេតហ្វមអ៊ីនឌីខេសិន ផ្លឹស (Indication Plus) ដើម្បីវាយតម្លៃទ្រព្យរបស់អតិថិជនដែលដាក់ធានាដើម្បីស្នើកម្ចីបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជាដោយភាពងាយស្រួល និងឆាប់រហ័ស។ ផ្លេតហ្វមវាយតម្លៃអចលនទ្រព្យឌីជីថល អ៊ីនឌីខេសិន​ ផ្លឹស ជាសេវាវាយតម្លៃអចលនទ្រព្យទំនើប ទាន់សម័យតាមបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យ ដោយស្វ័យប្រវត្តិតាមស្តង់ដានៃការវាយតម្លៃ។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល បានបញ្ជាក់ថា៖ «កិច្ចសហការនៅថ្ងៃនេះ គឺជាគំរូល្អ​​មួយនៃការរួមកម្លាំងគ្នា​រវាងក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ និងវិស័យហិរញវត្ថុ ដែលសុទ្ធសឹងជាវិស័យស្នូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។»

លោកបន្ថែមថា៖ «ការមានសេវាវាយតម្លៃអចលនទ្រព្យប្រកបដោយតម្លាភាព ឆាប់រហ័ស និងគុណភាពគួរឱ្យទុកចិត្ត ពិតជាមានសារៈសំខាន់ណាស់សម្រាប់អនុម័តឥណទានឱ្យបានត្រឹមត្រូវ ព្រោះថាអ្នកទទួលកម្ចីអាចទទួលបានកម្ចីសមនឹងតម្លៃទ្រព្យដែលបានដាក់ធានានិងលទ្ធភាពសងជាក់ស្តែង ហើយស្ថាប័នផ្តល់កម្ចីអាចគ្រប់គ្រងហានិភ័យបានត្រឹមត្រូវស្របតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា»។ 

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ​ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានមានប្រសាសន៍ថា ក្នុងចំណោមឥណទានសរុប​នៅក្នុងវិស័យហិរញ្ញវត្ថុ មានជាង ៥០ ភាគរយគឺជាឥណទានដែលមានការធានាដោយមានទ្រព្យបញ្ចាំ។  ហើយក្នុងនោះ​ ទ្រព្យបញ្ចាំភាគច្រើនគឺជា​ដីធ្លី និង​ផ្ទះសម្បែង ដែលប្រតិបត្តិការនេះមានខ្ទង់ប្រហែល​ជា ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការក្នុងមួយខែ​។

លោកបញ្ជាក់ថា៖ «​​វីត្រាស់ជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុនដែលមានជំហរច្បាស់លាស់យូរអង្វែង ហើយជាក្រុមហ៊ុនមួយដែល បានបម្រើនៅក្នុងវិស័យអចលនទ្រព្យជាយូរមកហើយគឺ​តាំងពីឆ្នាំ ២០០៤ មកម៉្លេះ។ ការ​សម្រេចកិច្ចព្រមព្រៀងសហការគ្នា​នៅថ្ងៃនេះ​នឹងជួយ​​​បង្កើន​ដំណោះស្រាយ និង​​ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់​នៅក្នុងប្រទេស​​កម្ពុជា»។

របាយការណ៍របស់ស៊ីប៊ីស៊ី​បានបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២២ នេះ ឥណទាន​អចលនទ្រព្យមានចំណែកដល់ទៅ ៥៤ ភាគរយ នៃសមតុល្យឥណទានបុគ្គលសរុបនៅកម្ពុជា​ប្រមាណ ១២ ពាន់លានដុល្លារ៕

អំពីក្រុមហ៊ុន វីត្រាស់ អ៊ីណេហ្សូល (VTrust Appraisal Co., Ltd)

អំពីក្រុមហ៊ុន ក្រុមហ៊ុនវីត្រាស់ អ៊ីហ្សែល (VTrust Appraisal Co., Ltd)

ក្រុមហ៊ុនវីត្រាស់ អ៊ីណេហ្សល គឺជាក្រុមហ៊ុនវាយតម្លៃឈានមុខគេមួយនៅកម្ពុជា ដែលបានកំពុងផ្តល់សេវាកម្មវាយតម្លៃ អចលនទ្រព្យជូនអតិថិជន ស្តាប័ននានារួមទាំងស្ដាប័នហិរញ្ញវត្ថុ និង វិនិយោគិនក្នុងស្រុកនិងអន្តរជាតិ នៅក្នុងវិស័យ ពាណិជ្ជកម្មលំនៅដ្ឋាននិងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា។

ជិត ២ ទស្សវត្ស ចាប់តាំងពីការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ២០០៤ មក ក្រុមហ៊ុន VTrust Appraisal Co., Ltd ផ្តល់សេវាកម្ម វាយតម្លៃដោយប្រព័ន្ធបច្ចេកវិទ្យា អ៊ីនឌីខេសិន ជ្រើស យ៉ាងទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុន អចលនទ្រព្យ នាយកដ្ឋានរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុននានា ប្រកបដោយតម្លាភាព រហ័សទាន់ចិត្ត និង លក្ខណៈត្រឹមត្រូវ ដែលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជូនដល់អតិថិជន។

អំពី Credit Bureau Cambodia (CBC)

Credit Bureau Cambodia (CBC)

ក្រុមហ៊ុនក្រេឌីត ប្ប (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបក រណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ដោយមានការជ្រោមជ្រែង ពីធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ ការិយាល័យឥណទានឯកជនលំដាប់ពិភពលោក ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ ធនាគារជាតិ ក្នុងការដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវ មានតម្លាភាព និង អាចគ្រប់គ្រងបានល្អ ហើយអាចជួយគាំទ្រដល់ ការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។ ស៊ីប៊ីស៊ី ជួយដល់អតិថិជន និងសមាជិករបស់ខ្លួនទាំងអស់ ក្នុងការគ្រប់គ្រងហានិភ័យ និង ធ្វើការសម្រេចចិត្តបានឆាប់រហ័ស។ តាមរយៈការប្រើប្រាស់ផលិតផលឧបករណ៍រប៉ាយការណ៍កណទាន យើងជំរុញការយល់ដឹងអំពីអតិថិជនទូទៅទីផ្សារ និង សេដ្ឋកិច្ច។ យើងជួយស្ថាប័នជាសមាជិកក្នុងការស្វែងយល់ពីអតិថិជនរបស់ស្ថាប័ននោះ និងកសាងទំនាក់ទំនងកាន់តែប្រសើរ ឡើងជាមួយអតិថិជន។

បន្ថែមពីលើនេះ ស៊ីប៊ីស៊ី ក៏ជួយលើកស្ទួយស្ថេរភាពហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវទិន្នន័យដែលត្រឹមត្រូវ និងរហ័សទាន់ចិត្តទៅ ដល់អតិថិជន និងវិស័យហិរញ្ញវត្ថុទាំងមូល ដែលអាចជួយពួកគេក្នុងការគ្រប់គ្រង “រាល់ទិដ្ឋភាពហិរញ្ញវត្ថុរបស់អាជីវកម្មរបស់ ពួកគេ។ យើងក៏ជួយដល់អាជីវកម្មក្នុងប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងហានិភ័យឥណទាន ការពារពីការលួចបន្លំ និងជួយធ្វើការ សម្រេចចិត្តបានលឿន។ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ស៊ីប៊ីស៊ី មានសមាជិកសរុប ១៧០ ស្ថាប័ន រួមបញ្ចូលទាំង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករឥណទានជនបទ។

Partner CBC

Invitation Card

Front & Back – Jpg

Click on the image to download

Logo CBC

vector file SVG

Click on the image to download

Video Introduction: version 0622

Play Video